www.aub.edu.kh

navigate_nextសេវាកម្មnavigate_nextAcademic Programsnavigate_nextមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសាnavigate_nextព័ត៌មានថ្មីៗnavigate_nextអាយអេសអាយ ដង្កោ (ISI) មកហ្វឹកហាត់នៅមជ្ឈមណ្ឌលកីឡាដ្ឋាន សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា (AUB)

អាយអេសអាយ ដង្កោ (ISI) មកហ្វឹកហាត់នៅមជ្ឈមណ្ឌលកីឡាដ្ឋាន សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា (AUB)

ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣

អាយអេសអាយ ដង្កោ សែនជ័យ (ISI) បានជ្រើសរើសកីឡដ្ឋានរបស់ សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ជាកន្លែងហ្វឹកហាត់របស់ពួកគេសម្រាប់រដូវកាលបាល់ទាត់ឆ្នាំ ២០២៣ និង២០២៤។ លោក មាស តុលា ជាប្រធានគ្រប់គ្រងកីឡដ្ឋាន បានបង្ហាញថាភាគីដែលទើបតែត្រូវបានតែងតាំងថ្មី បានហ្វឹកហាត់ចំនួន ៣ ដងក្នុងមួយសប្តាហ៍នៅកីឡដ្ឋាន សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ដោយគិតចាប់តាំងពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។

លោក មាស តុលា បានបញ្ជាក់ថា៖ ពួកគេបានឈានដល់ការធ្វើកិច្ចព្រមព្រៀងជាមួយនឹង សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ដើម្បីប្រើប្រាស់ទីលានហ្វឹកហាត់សម្រាប់ការត្រៀមខ្លួនប្រកួតក្នុងរដូវកាលនេះ។

ក្លឹបបាល់ទាត់ អាយអេសអាយ ដង្កោ សែនជ័យ (ISI) បានជាប់ចំណាត់ថ្នាក់លេខ២ (Premier League 2) កាលពីរដូវកាលមុន ហើយនឹងត្រៀមប្រកួតនៅក្នុងក្រុមកំពូលរដូវកាលនេះ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៦ ខែសីហា។

លោក សុវណ្ណសៀក ដែលជាអ្នកគ្រប់គ្រង អាយអេសអាយ ដង្កោ សែនជ័យ (ISI) បានលើកឡើងថា ទីលានហ្វឹកហាត់នៅទីនេះជាស្មៅធម្មជាតិ សម្រាប់ការហ្វឹកហាត់ដ៏ល្អ ដូច្នេះទើបពួកគេជ្រើសរើសទីលានហ្វឹកហាត់នេះដែលឈានទៅដល់ការចុះ អនុស្សរណៈនៃការយោគយល់ (MOU) រវាង អាយអេសអាយ (ISI) និង សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា (AUB) ។

លោក សុវណ្ណសៀក បានមានប្រសាសន៍ថា " ទីលាន សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា គឺទីលានសាកសមសម្រាប់ការហ្វឹកហាត់ និងការប្រកួត ហើយយើងរីករាយក្នុងការសហការជាមួយសាកលវិទ្យាល័យក្នុងការអភិវឌ្ឍកីឡា " ។

លោកបានបន្ថែមថា " យើងសង្ឃឹមថាភាពជាដៃគូរបស់យើងទាំងពីរនឹងជំរុញការអភិវឌ្ឍទៅវិញទៅមក ព្រោះវាមិនត្រឹមតែជួយផ្សព្វផ្សាយកម្មវិធីសិក្សារបស់់សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ដល់អ្នកគាំទ្រប៉ុណ្ណោះទេ ប៉ុន្តែសិស្ស-និស្សិតក៏អាចមកលើកទឹកចិត្តពួកយើងក្នុងរដូវកាលនេះផងដែរ " ។


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ១០៦ ចំនួនអ្នកទស្សនាថ្ងៃនេះ: ៤៩៨ ចំនួនអ្នកទស្សនាពីម្សិល: ១.៧០៥
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ